អ៊ុល ដេតសុខុម

ឆ្នាំ ២០២២ នៅតែជាពេលដែលពោពេញទៅដោយ បញ្ហា និងឧបសគ្គ ដែលធ្វើអោយ ប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ប៉ុន្តែយើងនៅតែអាចសម្រេចបាននូវសមិទ្ធផលល្អ។
ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ និង សង្រ្គាម បានបង្កផលប៉ះពាល់ដល់អាជីវកម្ម និងការរស់នៅរបស់ប្រជាជនកម្ពុជា។ ទោះបីជួបកាលំបាក់ជាច្រើនយ៉ាងណាក៏ដោយ ក៏ធនាគារ ឌីជីប៊ី នៅតែអាចរក្សាការបម្រើ និង ផ្តល់សេវាកម្មដ៏សំបូរបែបជូនអតិថិជនរបស់ខ្លួន ប្រកបដោយ ភាពយក ចិត្តទុកដាក់ និង ផ្តោតលើគុណភាពជាចំបង។ ធនាគារបានបង្កើតនូវផលិតផលមួយចំនួន ដូចជា៖ ប្រាក់បញ្ញើសន្សំ ការផ្ទេរប្រាក់, កម្មវិធី ឌីជីប៊ី មូបាយ ប៊ែងឃីង និង សេវា អេធីអឹម ជាដើម។ ធនាគារ ឌីជីប៊ី មានការជឿជាក់យ៉ាងមុតមាំថាផលិតផល និងសេវាកម្មទាំងនេះ នឹងបំពេញតម្រូវការរបស់ សាធារណៈជន។ សម្រាប់ប្រតិបត្តិការអាជីកម្មរបស់ធនាគារ ក្នុងឆ្នាំ២០២២ នេះ ធនាគារបានបន្ត អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងសកម្ម ដោយគោរពទៅតាម ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូលរបស់ធនាគារ។ ជាលទ្ធផល ធនាគារ ឌីជីប៊ី សម្រេចបាន នូវលទ្ធផលហិរញ្ញវត្ថុល្អ ដូចខាងក្រោម៖
– ទ្រព្យសកម្មសរុបបានកើនឡើង ១៦,៦៧ % ដែលចំនួនសរុប៤៤៥.៥៩៩.៩៧៥ ដុល្លារអាមេរិក
– សមតុល្យឥណទានសរុបបានកើនឡើង២៧,៧៧% ដែលចំនួនសរុប៣៦២.១២៩.០៩៤ ដុល្លារអាមេរិក
– ប្រាក់បញ្ញើសន្សំបានកើនឡើង ៣០៩, ០៩% ដែលចំនួនសរុប ២៧.៦២០.០៦៨ ដុល្លារអាមេរិក
– ចំណូលប្រតិបត្តិការសុទ្ធបានកើនឡើង ២៩.០១% ដែលចំនួនសរុប ៣២.៧០៦.១៤០ ដុល្លារអាមេរិក
នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ឌីជីប៊ី នៅតែអាចរក្សាភាពខ្លាំងរបស់ខ្លួនបើទោះបីជាស្ថិត នៅក្នុងស្ថានភាពដ៏លំបាក់ជាសកលក៏ដោយ។
ក្នុងនាមជាធនាគារមួយប្រកបដោយការទទួលខុសត្រូវ ឌីជីប៊ី បានចូលរួមយ៉ាងសំខាន់ក្នុងការ ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវឥណទាន ជូនដល់ពាណិជ្ជករ អាជីវករ និង ប្រជាពលរដ្ឋ និង សេវាកម្មដទៃផ្សេងទៀតដើម្បីលើកកំពស់ស្តងដារជីវភាពនៃការស់នៅរបស់ ប្រជាពលដ្ឋ។ ព្រមជាមួយគ្នានេះដែរ ឌីជីប៊ី បានប្រកាន់ខ្ជាប់នូវការអនុលោមភាព ទៅតាមច្បាប់ និង បទប្បញ្ញត្តិរបស់អាជ្ញាធរនិយតកម្ម ជាពិសេសគឺ ធនាគារជាតិ នៃកម្ពុជា ដែលជាអាណាព្យាបាល។

ធនាគារយល់ថាកំណើនប្រកបដោយនិរន្តរភាពគឺមានសារៈសំខាន់ណាស់ ដូច្នេះការដែល មានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានភាពរឹងមាំ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សា នូវ ប្រតិបត្តិការរបស់ធនាគារ និង កំណើនប្រកប់ដោយនិរន្តរភាព។ ធនាគារ បានយកចិត្តទុកដាក់យ៉ាង ខ្លាំង លើការបង្កើតក្របខណ្ឌអាជីវកម្ម និង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង នៅ ក្រោមវិសាលភាព ធនាគារពាណិជ្ជ ដើម្បីធ្វើការដោះស្រាយ ឬ គ្រប់គ្រងហានិភ័យផ្សេងៗ ដែលកើតមាននៅក្នុង ប្រតិបត្តការអាជីវកម្មរបស់ ធនាគារ។
ជាចុងក្រោយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលរបស់ ធនាគារសម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ពួកគាត់ ក្នុងការផ្តល់យុទ្ធសាស្ត្រល្អៗ ដល់ធនាគារ ហើយសូមអរគុណចំពោះអាជ្ញាធរនិយតកម្មរបស់យើង ម្ចាស់ភាគហ៊ុនជាទីគោរព និងអតិថិជនដ៏មាន តម្លៃ ដែលតែងតែគាំទ្រ ដែលអាចឱ្យធនាគារបន្តការរីកចម្រើន ប្រកបដោយ និរន្តរភាព។

អ៊ុល ដេតសុខុម

 ប្រធាននាយកប្រតិបត្តិ