ផលិតផលរបស់ឌីជីប៊ី

១. អំពីផលិតផល

គណនីចរន្តនៅធនាគារឌីជីប៊ីផ្តល់នូវការប្រើប្រាស់មូលប្បទានប័ត្រ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។

២. លក្ខណៈរបស់ផលិតផល

គណនីចរន្ត

ប្រភេទអតិថិជន

ក្រុមហ៊ុន/គ្រឺះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ

រូបិយប័ណ្ណ

ដុល្លារ

រៀល

សមតុល្យអប្បបរមាបើកគណនី

១០០០

៤,០០០,០០០

សមតុល្យអប្បបរមាក្នុងគណនី

១០០០

៤,០០០,០០០

អត្រាការប្រាក់​(ក្នុងមួយឆ្នាំ)

មិនមាន

តុបករណ៍

មូលប្បទានប័ត្រ និងអ៊ីនធឺណែត ប៊ែងឃីង

កម្រៃសេវាគណនីស្ងៀមស្ងាត់

១០

៤០,០០០

កម្រៃសេវាសៀវភៅធនាគារ​(ផ្តល់ជូនលើកដំបូងឥតគិតថ្លៃ)

៥

២០,០០០

កម្រៃសេវាសៀវភៅមូលប្បទានប័ត្រ (២៥សន្លឹក)

៥

២០,០០០

កម្រៃសេវាបិទគណនីមុន​(ក្នុងអំឡុងពេល៣ខែបន្ទាប់ពីបើកគណនី)

២០

៨០,០០០

ពន្ធកាត់ទុក

៤% សម្រាប់និវាសនជន និង១៤% សម្រាប់អនិវាសនជន


៣. អត្ថប្រយោជន៍

  • ផ្តល់ភាពងាយស្រួលក្នុងការទូទាត់តាមរយៈការប្រើប្រាស់មូលប្បទានប័ត្រ
  • មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងមូនិធិ​ និងគ្មានហានិភ័យក្នុងការប្រើប្រាស់សាច់ប្រាក់
  • អាចប្រើប្រាស់ផលិតផល​ និងសេវាកម្មផ្សេងទៀត
  • ៤. លក្ខខណ្ឌតម្រូវ

    និវាសនជន

    នីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសាខានៃនីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់បរទេស​ ហើយត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា។

    អនិវាសនជន

    នីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបង្កើតឡើងនៅបរទេស និង​​សាខានៃនីតិបុគ្គលបរទេសដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

    កំណត់សម្គាល់ ក្នុងករណីដែលម្ចាស់គណនីជាអនិវាសនជន​ បានបំពេញគ្រប់លក្ខខណ្ឌទៅជានិវាសនជន ម្ចាស់គណនីអាចធ្វើការស្នើសុំកែប្រែពីអនិវាសនជន ទៅជានិវាសនជន បាននៅតាមបញ្ជរធនាគារ។