ផលិតផលរបស់ឌីជីប៊ី

១. អំពីផលិតផល

ស្វែងរកធនាគារដែលមានសុវត្ថិភាព​​ និងអាចជឿទុកចិត្តក្នុងសន្សំប្រាក់របស់លោក-អ្នកជាមួយនឹងអត្រាការប្រាក់ខ្ពស់ ​ធនាគារ ឌីជីប៊ី គឺជាជម្រើសដ៏ល្អរបស់លោក-អ្នក។ ជ្រើសរើសរយៈពេលចាប់ពី១ខែ រហូតដល់ ២៤​ខែ និងបង្កើនទឹកប្រាក់ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង។

២. លក្ខណៈរបស់ផលិតផល

គណនីបញ្ញើមានកាលកំណត់

ប្រភេទអតិថិជន

រូបវន្តបុគ្គល

រូបិយប័ណ្ណ

ដុល្លារ

​រៀល

សមតុល្យអប្បបរមាតម្កល់បើកគណនី

៥០០

២,០០០,០០០

រយៈពេល (ខែ)

ការប្រាក់ប្រចាំខែ

ការប្រាក់នៅចុងគ្រា

ការប្រាក់ប្រចាំខែ

ការប្រាក់នៅចុងគ្រា

អត្រាការប្រាក់

១

មិនមាន

៣.០០%

មិនមាន

៣.៥០%

២

៣.០០%

៣.២៥%

៣.២៥%

៣.៥០%

៣

៣.២៥%

៣.៥០%

៣.៥០%

៣.៧៥%

៦

៣.៧៥%

៤.០០%

៤.០០%

៤.២៥%

៩

៤.០០%

៤.២៥%

៤.៥០%

៤.៧៥%

១២

៤.២៥%

៤.៥០%

៥.២៥%

៥.៥០%

១៨

៤.២៥%

៤.៥០%

៥.៥០%

៥.៧៥%

២៤

៤.៥០%

៤.៧៥%

៥.៧៥%

៦.០០%

ការទូទាត់ការប្រាក់

បង្គរការប្រាក់ប្រចាំថ្ងៃ និងទូទាត់ប្រចាំខែ ឬនៅចុងគ្រា

បិទគណនីមុនកាលលណត់

យោងទៅតាមអត្រាការប្រាក់របស់គណនីបញ្ញើសន្សំ

កម្រៃសេវាបិទគណនីមុនកាលកំណត់

ឥតគិតថ្លៃ

ពន្ធកាត់ទុក

៦%សម្រាប់និវាសនជន និង១៤%សម្រាប់អនិវាសនជន

លក្ខខណ្ឌ

  • បន្តប្រាក់ដើម
  • បន្តទាំងប្រាក់ដើម និងការប្រាក់
  • បិទនៅចុងគ្រា

  • ៣. អត្ថប្រយោជន៍

  • អត្រាការប្រាក់ប្រកួតប្រជែង
  • ការទូទាត់អត្រាការប្រាក់មានភាពបត់បែន
  • អត្រាការគណនីបញ្ញើសន្សំត្រូវបានផ្តល់ជូន ក្នុងករណីបិទគណនីមុនកាលកំណត់ និងមិនមានការគិតកម្រៃសេវាបន្ថែមនោះទេ
  • ៤. លក្ខខណ្ឌតម្រូវ

    និវាសនជន

    មានសញ្ជាតិខ្មែរជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

    ជនបរទេស ដែល៖

  • មានទីលំនៅនៅប្រទេសកម្ពុជា
  • មានកន្លែងស្នាក់នៅច្បាស់លាស់ក្នុងប្រទេសកម្ពុជា
  • មានវត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។
  • មន្ត្រីរាជការកម្ពុជាដែលមានបេសកម្មនៅបរទេស ដោយមិនគិតពីរយៈពេលនៃការស្នាក់នៅ។

    អនិវាសនជន

    រូបវន្តបុគ្គលសញ្ជាតិខ្មែរ ដែលមានបេសកកម្មការងារ ឬស្នាក់នៅបរទេសលើសពី១៨២ថ្ងៃ។

    ជនបរទេសដែលមានបេសកកម្មការងារ ឬស្នាក់នៅព្រះរាជាណាចក្រកម្ពុជាតិចជាង១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។

    មន្ត្រីរាជការបរទេសដែលមានបេសកកម្មការទូត ឬការងារស្រដៀងគ្នានៅព្រះរាជាណាចក្រកម្ពុជា។

    កំណត់សម្គាល់ៈ ករណីដែលម្ចាស់គណនីជាអនិវាសនជនបានបំពេញគ្រប់លក្ខខណ្ឌជានិវាសនជន ម្ចាស់គណនីអាចធ្វើការស្នើសុំកែប្រែពីអនិវាសនជន ទៅជានិវាសនជន បាននៅតាមបញ្ជរធនាគារ។