ផលិតផលរបស់ឌីជីប៊ី

១. អំពីសេវាកម្ម

សេវាបើកប្រាក់បៀវត្សរ៍តាមរយៈ ធនាគារ ឌីជីប៊ី ផ្ដល់ជូននូវដំណោះស្រាយក្នុងការគ្រប់គ្រងប្រាក់បៀវត្សន៍នៅក្នុងក្រុមហ៊ុនរបស់លោក-អ្នក ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ និងមានជំនាញនៅក្នុងទីផ្សារហិរញ្ញវត្ថុ។​ សេវាកម្មនេះជួយធានាបាននូវភាពច្បាស់លាស់ និងប្រសិទ្ធភាពនៅក្នុងការទូទាត់ ដោយកាត់បន្ថយទៅលើការងាររដ្ឋបាល ថែមទាំងសម្រួលបន្ទុកទៅលើការគ្រប់គ្រងអាជីវកម្មរបស់លោកអ្នក។

២. លក្ខណៈរបស់សេវាកម្ម

កម្មវត្ថុ

ការចុះឈ្មោះ

ការទូទាត់

លក្ខខណ្ឌតម្រូវ

- កិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាបើកប្រាក់បៀវត្សរ៍ និងពាក្យស្នើសុំ
- មានគណនីជាមួយធនាគារឌីជីប៊ី

ផ្ញើតារាងបើកប្រាក់បៀរវត្សរ៍ ដែលបានអនុម័តហើយទៅកាន់អ៊ីម៉ែល payroll@dgbbank.com.kh

កម្រៃសេវា

- អាចចរចារបាន

មធ្យោបាយទូទាត់

- ទូទាត់ភ្លាមៗ (ផ្ទេរទៅគណនីអ្នកទទួលផលភ្លាមៗ)

- ការទូទាត់តាមកាលវិភាគ (ដាក់កំណត់កាលវិភាគដែលត្រូវទូទាត់)​


៣. អត្ថប្រយោជន៍

  • ភាពត្រឹមត្រូវ និងការអនុលោមតាម៖ ប្រាក់បៀវត្សរ៍ជាកញ្ចប់នឹងត្រូវប្រតិបត្តិទៅតាមការណែនាំពីក្រុមហ៊ុនលើសពីនេះគណនីប្រាក់បៀវត្សរ៍ទាំងអស់នឹងឆ្លងកាត់ការស្កែន AML ដើម្បីធានាថាមិនមានពាក់ព័ន្ធនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
  • សន្សំសំចៃពេលវេលា៖ ការប្រើសេវាប្រាក់បៀវត្សរ៍នៅធនាគារ អាចជួយសន្សំពេលវេលា និងធនធានរបស់ក្រុមហ៊ុន អាចអោយក្រុមហ៊ុនមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រតិបត្តិការផ្សេងៗទៀត។ នៅពេលដែលប្រតិបត្តិការរួចរាល់ ប្រព័ន្ធធនាគារនឹងធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុនលោកអ្នកដោយស្វ័យប្រវត្តិ។​
  • របាយការណ៍៖ ងាយស្រួលក្នុងការទាញយកព័ត៌មានពីប្រតិបត្តិការប្រាក់បៀវត្សរ៍ ដែលបានធ្វើរួច។
  • សុវត្ថិភាព៖ ធនាគារផ្ដោតទៅលើសុវត្ថិភាពព័ត៌មានជាចម្បង ជួយការពារព័ត៌មានសំខាន់ៗរបស់បុគ្គលិកពីការឆបោកនានា។
  • ធានានូវភាពលឿនរហ័ស និងទាន់ពេលវេលានៃការបើកប្រាក់បៀវត្សរ៍។
  • ភាពងាយស្រួល៖ បុគ្គលិកអាចដកប្រាក់នៅតាមបញ្ជររបស់សាខា ធនាគារ ឌីជីប៊ី និងអេធីអឹមដែលមានបិទស្លាកCSS ទូទាំងប្រទេស លើសពីនេះបុគ្គលិកក៏អាចបញ្ចូលប្រាក់ទៅកាន់លេខទូរស័ព្ទ និងទិញទំនិញ ឬសេវាកម្មតាមឌីជីប៊ីម៉ូបាល។
  • លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្តន៍
  • ៤. លក្ខខណ្ឌតម្រូវ

  • ត្រូវមានគណនីគោលជាមួយ ធនាគារ ឌីជីប៊ីជាមុនសិន អាចជាគណនីបញ្ញើសន្សំ ឬគណនីចរន្ត
  • អតិថិជនត្រូវផ្ដល់របាយការណ៍ប្រាក់បៀវត្សរ៍ទៅកាន់ធនាគារអោយបាន២ថ្ងៃមុនថ្ងៃបើកបៀវត្សរ៍
  • ក្នុងករណីគណនីណាមួយអសកម្ម ឬមិនប្រក្រតីនៅថ្ងៃបើកប្រាក់បៀវត្សរ៍ ធនាគារនឹងធ្វើប្រតិបត្តិការជូនចំពោះគណនីដែលនៅសកម្មតែប៉ុណ្ណោះ
  • ចំពោះប្រតិបត្តិការដែលមិនជោគជ័យ នឹងត្រូវបានធ្វើឡើងវិញដោយផ្នែកទូទាត់របស់ធនាគារនៅពេលគណនីដាក់អោយសកម្មវិញ​។ ប៉ុន្តែនៅក្នុងករណីដែលគណនីរបស់ក្រុមហ៊ុនមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការឬកម្រៃសេវា ប្រតិបត្តិការនឹងមិនត្រួវបានធ្វើឡើងវិញនោះទេ។