
ធនាគារ ឌីជីប៊ី គឺជាធនាគារពាណិជ្ជឯកជនមួយនៅក្នុងប្រទេសកម្ពុជាដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន 100% នៃធនាគារ iM ដែលជាធនាគារដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី ភីអិលស៊ីត្រូវបានដាក់បញ្ចូលដំបូងក្នុងប្រទេសកម្ពុជាជាក្រុមហ៊ុន Cam Capital Co, Ltd និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មជាក្រុមហ៊ុនសាធារណៈមានកំណត់ ក្រោមលេខចុះបញ្ជី Co. 6364E/2009 ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០៩។ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១០ ធនាគារបានទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា (“NBC”) ដើម្បីដំណើរការអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅឆ្នាំ២០១១ សាខាថ្មីដំបូងនៅផ្សារដើមថ្កូវ (PDT)ត្រូវបានបើកដំណើរការ។
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ ធនាគារបានទទួលការយល់ព្រមពី NBC ដើម្បីផ្លាស់ប្តូរឈ្មោះស្របច្បាប់ដំបូងរបស់ខ្លួនពី Cam Capital Co., Ltd ទៅជា Cam Capital Plc ។ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៣ ធនាគារបានទទួលការយល់ព្រមពី NBC ក្នុងការផ្លាស់ផ្ដូរទៅជាគ្រឹះស្ថានធនាគារឯកទេស ហើយបានប្តូរឈ្មោះស្របច្បាប់របស់ខ្លួនទៅជា ធនាគារឯកទេស ខេម កាពីភីល ភីអិលស៊ី។
នៅក្នុងឆ្នាំ 2014 សាខាថ្មីមួយនៅចោមចៅ (CHC) ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ចំនួនអតិថិជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ។ មួយឆ្នាំក្រោយមកក៏មានការពង្រីក សាខាទី៤ និងទី៥ គឺសាខាឬស្សីកែវ (RSK) និងបឹងកេងកង (BKK) ។
នៅក្នុងឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន ធនាគារ ឌីជីប៊ី បានបង្កើតសាខាចំនួន 2 បន្ថែមទៀតគឺសាខាអូឡាំពិច (OLP) និងសាខាស្ទឹងមានជ័យ (SMC) ។ មួយឆ្នាំក្រោយមក សាខាទី៨ សាខាសែន សុខ (SSK) ត្រូវបានបង្កើតឡើង។
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជដល់ធនាគារ ឌីជីប៊ី ។NBC បានទទួលការយល់ព្រម នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ដើម្បីអោយធនាគារ ឌីជីប៊ីប្តូរឈ្មោះពី DGB Specialized Bank Plc ទៅ DGB Bank Plc ដែលមានការិយាល័យចុះបញ្ជីរបស់ធនាគារ នៅទីតាំងផ្ទះលេខ ៦៨៩B មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំដដែលនេះ សាខាតាខ្មៅ (TKM) ត្រូវបានបង្កើតឡើង ដើម្បីពង្រីកការបម្រើសេវាកម្មដល់អ្នកអតិធិជនកាន់តែច្រើន។ សាខាកំបូល (KBL) ជាសាខាដែលបង្កើតចុងក្រោយបង្អស់របស់យើងបានកើតក្នុងឆ្នាំ ២០២៣ ដើម្បីធានាភាពងាយស្រួលដល់អតិថិជន។