ផលិតផលរបស់ឌីជីប៊ី

១. អំពីផលិតផល

គណនីចរន្តរបស់ ធនាគារ ឌីជីប៊ី គឺអាចឱ្យលោក-អ្នកមានភាពងាយស្រួល និងសុវត្តិភាពក្នុងការទិញទំនិញ និងសេវាកម្មតាមរយៈការប្រើប្រាស់មូលប្បទានប័ត្រ។

២. លក្ខណៈរបស់ផលិតផល

គណនីចរន្ត

ប្រភេទអតិថិជន

រូបវន្តបុគ្គល

រូបិយប័ណ្ណ

ដុល្លារ

​រៀល

សមតុល្យអប្បបរមាតម្កល់បើកគណនី

១០

៤០,០០០

ទឹកប្រាក់អប្បបរមាក្នុងគណនី

៥

២០,០០០

​អត្រាការប្រាក់

០%

តុបករណ៍

សៀវភៅធនាគារ, ម៉ូបាលប៊ែងឃីង

កម្រៃសេវាគណនីស្ងៀមស្ងាត់

១០

៤០,០០០

កម្រៃសេវាសៀវភៅ​មូលប្បទានប័ត្រ (២៥សន្លឹក)

៥

២០,០០០

កម្រៃសេវាសៀវភៅធនាគារ​(ផ្តល់ជូនលើកដំបូងឥតគិតថ្លៃ)

៥

២០,០០០

កម្រៃសេវាបិទគណនីមុន​(ក្នុងអំឡុងពេល៣ខែបន្ទាប់ពីបើកគណនី)

២០

៨០,០០០


៣. អត្ថប្រយោជន៍

  • ងាយស្រួលទូទាត់ទំនិញដោយគ្រាន់តែចេញមូលប្បទានប័ត្រ និងចំណាយពេលតិច
  • មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងមូនិធិ​ និងគ្មានហានិភ័យក្នុងការប្រើប្រាស់សាច់ប្រាក់
  • អាចប្រើប្រាស់ផលិផល និងសេវាកម្មផ្សេងទៀត
  • ៤. លក្ខខណ្ឌតម្រូវ

    និវាសនជន

    មានសញ្ជាតិខ្មែរជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

    ជនបរទេស ដែល៖

  • មានទីលំនៅនៅប្រទេសកម្ពុជា
  • មានកន្លែងស្នាក់នៅច្បាស់លាស់ក្នុងប្រទេសកម្ពុជា
  • មានវត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។
  • មន្ត្រីរាជការកម្ពុជាដែលមានបេសកម្មនៅបរទេស ដោយមិនគិតពីរយៈពេលនៃការស្នាក់នៅ។

    អនិវាសនជន

    រូបវន្តបុគ្គលសញ្ជាតិខ្មែរ ដែលមានបេសកកម្មការងារ ឬស្នាក់នៅបរទេសលើសពី១៨២ថ្ងៃ។

    ជនបរទេសដែលមានបេសកកម្មការងារ ឬស្នាក់នៅព្រះរាជាណាចក្រកម្ពុជាតិចជាង១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។

    មន្ត្រីរាជការបរទេសដែលមានបេសកកម្មការទូត ឬការងារស្រដៀងគ្នានៅព្រះរាជាណាចក្រកម្ពុជា។

    កំណត់សម្គាល់ៈ ករណីដែលម្ចាស់គណនីជាអនិវាសនជនបានបំពេញគ្រប់លក្ខខណ្ឌជានិវាសនជន ម្ចាស់គណនីអាចធ្វើការស្នើសុំកែប្រែពីអនិវាសនជន ទៅជានិវាសនជន បាននៅតាមបញ្ជរធនាគារ។