
១. អំពីសេវាកម្ម
សូមស្វាគមន៍មកកាន់សេវាអ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី ដែលជាអនាគតនៃធនាគារសាជីវកម្ម មានប្រសិទ្ធភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើប។ លាហើយចំពោះភាពស្មុគស្មាញនៃធនាគារជំនាន់មុន ហើយសួស្ដីមកកាន់ធនាគារជំនាន់ថ្មី ដើម្បីជួយសម្រួលដល់អាជីវកម្មរបស់លោក-អ្នកដែលមិនធ្លាប់មានពីមុនមក។
សាកស្រមៃមើល បើលោក-អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រឹមទូរស័ព្ទដៃ តើពិតជាងាយស្រួល និងសម្រាលបន្ទុកទៅលើការងារអាជីវកម្មប៉ុណ្ណា។ ជាមួយនឹងរចនាបទរបស់កម្មវិធីអ៊ីនធើណេត មិនថាការបើកប្រាក់ខែជូនបុគ្គលិក ការផ្ទេរប្រាក់ ឬតាមដានសាច់ប្រាក់ចេញចូល អ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់លោក-អ្នក។
ផ្លាស់ប្ដូរវិធីសាស្រ្តចាស់ដែលចំណាយពេលច្រើនក្នុងការរៀបចំឯកសារ មកកាន់យុគសម័យឌីជីថល ដែលអាចដាក់កាលវិភាគក្នុងការផ្ទេរប្រាក់ និងចេញរបាយការណ៍ ត្រឹមរយៈពេលដ៏ខ្លី។ ចំណាយពេលតិចទៅលើការងាររដ្ឋបាលនានាហើយចាប់ផ្ដើមពង្រីកអាជីវកម្មរបស់លោកអ្នកជាមួយអ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី។
២. លក្ខណៈរបស់សេវាកម្ម
ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស | ផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេសតាមពេលវេលាដ៏សមស្របពីតុរបស់លោក-អ្នក | |
ផ្ទេរប្រាក់ទៅច្រើនគណនី | ផ្ទេរប្រាក់ទៅកាន់អ្នកទទួលផលច្រើននាក់ក្នុងពេលតែមួយ | |
អនុម័តលើប្រតិបត្តិការ | ត្រួតពិនិត្យទៅលើប្រតិបត្តិការដែលមិនទាន់បានអនុម័ត ដោយតម្រូវឱ្យប្រើប្រាស់លេខកូដសុវត្ថិភាព OTP រាល់ពេលអនុម័ត | |
គ្រប់គ្រងព័ត៌មាន | ពិនិត្យ, បង្កើត, ដាក់អោយអសកម្ម, ដាក់អោយសកម្ម, កែតម្រូវ, លុបចោល និងអនុញ្ញាតសិទ្ធិក្នុងការប្រើប្រាស់មុខងារណាមួយទៅកាន់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុន ឬ ស្ថាប័ន ឬអង្គភាពរបស់លោក-អ្នក | |
កំណត់ទម្រង់ | កំណត់ទៅលើការផ្លាស់ប្ដូរលេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ | |
៣. អត្ថប្រយោជន៍