នីតិវិធីក្នុងការដោះស្រាយបណ្ដឹងអតិថិជន

ដើម្បីដោះស្រាយបណ្តឹងរបស់អតិថិជន ធនាគារ ឌីជីប៊ី  សូមផ្តល់ជូនពីនីតិវិធី ដូចតទៅ៖

 •  នីតិវិធីនេះ ត្រូវបានដាក់ផ្សព្វផ្សាយនៅក្នុងគេហទំព័រ របស់ធនាគារ (“dgbbank.com.kh”)
  នៅតាមបពា្ជរ និងបន្ទប់ទទួលអតិថិជននៃសាខានីមួយៗរបស់ធនាគារ ឌីជីប៊ី ។
 • នីតិវិធីនៃការទទួលបណ្តឹង: អតិថិជនទាំងអស់អាចធ្វើការប្តឹង មកកាន់ធនាគារ នូវផលិតផល និងសេវាកម្មរបស់ធនាគារ តាមរយ:លេខទូរសព្ទបន្ទាន់ (Hot Line) ឬមកកាន់សាខាធនាគារ ឌីជីប៊ី ដែលនៅជិត និងងាយស្រួលសំរាប់លោកអ្នក ទៅតាមលក្ខណះនៃបណ្តឹងដូចខាងក្រោម:

1. ១. ដោយផ្ទាល់មាត់តាមរយ:លេខទូរសព្ទបន្ទាន់ (Hot Line) 

 • (១). អតិថិជនទាំងអស់អាចធ្វើការប្តឹងដោយជួបផ្ទាល់មាត់តាមរយ:លេខទូរសព្ទបន្ទាន់ (Hot Line) នៅគ្រប់ពេល ។ នាយកប្រតិបត្តិ ប្រតិបត្តិការ នឹងទទួលទូរសព្ទ ហើយដោះស្រាយនូវរាល់ការប្តឹងរបស់អតិថិជនទាំងអស់ ប្រកបដោយក្រមសីលធម និងវីជ្ជាជីវ:។

 • ទំនាក់ទំនងបន្ទាន់: លោក ង៉ែត ប៊ុនធឿន- នាយកប្រតិបត្តិ ប្រតិបត្តិការ
 • ទូរសព្ទលេខ ០១៧ ៨៨៨ ៤១៤ /Email: ngetbunthoeun@dgbbank.com.kh
 • អាសយដ្ឋាន ផ្ទះលេខ ៦៨៩បេ មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

 • (២). អតិថិជនទាំងអស់អាចធ្វើការប្តឹងដោយជួបផ្ទាល់ជាមួយ ប្រធានបំរើសេវាអតិថិជនសាខា
  ប្រធានទំនាក់ទំនងសាខា ឬនាយកសាខាធនាគារ ឌីជីប៊ី រៀងរាល់ពេលម៉ោងធ្វើការ ។
 • (៣). បុគ្គលិករបស់ធនាគារ ដែលទទួលបណ្តឹងទាំងអស់ (អ្នកទទួលបណ្តឹង) ដូចជា នាយកប្រតិបត្តិ ប្រតិបត្តិការ ប្រធានបំរើសេវាអតិថិជនសាខា ប្រធានទំនាក់ទំនងសាខា ឬនាយកសាខាធនាគារ ឌីជីប៊ី នឹងបំពេញទំរង់បែបបទ (ពាក្យបណ្តឹង) ដើម្បីបញ្ជាក់អំពីបញ្ហាដែលអតិថិជនចង់ប្តឹង និងជូនដំណឹងទៅអតិថិជនតាមកាលបរិច្ឆេទនៃការដោះស្រាយ និងឆ្លើយតបបញ្ហារបស់ធនាគារ ជូនអតិថិជន។ ក្នុងករណីអតិថិជនមកដាក់ពាក្យបណ្តឹងនៅធនាគារផ្ទាល់ អ្នកទទួលបណ្តឹងត្រូវ ស្នើសុំហត្ថលេខាពីអតិថិជន នៅលើ “ លិខិតពាក្យបណ្តឹង ” ដើម្បីបញ្ជាក់ពីបញ្ហា និង ចេញ“ លិខិតទទួលបណ្តឹង ” ទៅអោយអតិថិជនដោយផ្ទាល់។

២. បណ្តឹងដោយផ្ទាល់តាមរយ: អ៊ីម៉ែល ឬដោយមកកាន់សាខាធនាគារផ្ទាល់

 • ១). អតិថិជនទាំងអស់អាចធ្វើការប្តឹងដោយផ្ញើរ “ លិខិតពាក្យបណ្តឹង ” ទៅនាយកប្រតិបត្តិ ប្រតិបត្តិការតាមរយ:អ៊ីម៉ែល ។
 • ២). អតិថិជនទាំងអស់អាចធ្វើការប្តឹងទៅ ប្រធានបំរើសេវាអតិថិជនសាខា ប្រធានទំនាក់ទំនងសាខា ឬនាយកសាខា រៀងរាល់ថ្ងៃធ្វើការ។
 • ៣). តាមរយ:ស្ថានភាពនៃបញ្ហា អ្នកទទួលបណ្តឹងត្រូវប្រាប់ទៅអតិថិជនពីពេលវេលានៃការដោះស្រាយ និងការឆ្លើយតបរបស់ធនាគារ។ ក្នុងករណីដែលអតិថិជនមកដាក់ពាក្យបណ្តឹងនៅធនាគារផ្ទាល់អ្នកទទួលបណ្តឹងត្រូវ ស្នើសុំហត្ថលេខាពីអតិថិជននៅលើ “ លិខិតពាក្យបណ្តឹង ” ដើម្បីបញ្ជាក់ពីបញ្ហា និង ចេញ “ លិខិតទទួលបណ្តឹង ” ទៅអោយអតិថិជនដោយផ្ទាល់។រាល់ពាក្យបណ្តឹងរបស់អតិថិជនអាចធ្វើឡើង ដោយផ្ទាល់មាត់/លិខិតបណ្តឹង ជាភាសាខ្មែរ ភាសាអង់គ្លេស ដោយបញ្ជាក់អំពី ឈោ្មះនិងហេតុផលនៃបណ្តឹងបានច្បាស់លាស់ ។
 • រាល់ពាក្យបណ្តឹងរបស់អតិថិជនទាំងអស់ត្រូវបានរក្សាជាការសម្ងាត់គ្រប់ពេល ។
 • រយ:ពេលនៃការដោះស្រាយបណ្តឹង
 • – បណ្តឹងធម្មតា : បណ្តឹងនេះនឹងត្រូវដោះយស្រាយមិនអោយលើសពី ២ថ្ងៃនៃធ្វើការ ។
 • – បណ្តឹងធ្ងន់ធ្ងរ : បណ្តឹងនេះនឹងត្រូវដោះយស្រាយមិនអោយលើសពី៣០ថ្ងៃនៃថ្ងៃតាមប្រតិទិន
 • ធនាគារនឹងដោះយស្រាយបណ្តឹងតាមរយ:ពេល ដែលបានកំណត់ហើយជូនដំណឹងជាផ្លូវការអំពី
  ដំណោះស្រាយរបស់បណ្តឹងជូនអតិថិជន។
អាចទាយកទំរងកឯកសារនៅទីនេះ