ផលិតផលរបស់ឌីជីប៊ី

១. អំពីផលិតផល

ការបើកគណនីសន្សំនៅ ធនាគារ ឌីជីប៊ី គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយក្នុងការសន្សំប្រាក់របស់លោកអ្នក និង​​ងាយស្រួលបង្កើនទឹកប្រាក់ជាមួយនឹងអត្រាការប្រាក់ដ៏ខ្ពស់ដែលផ្តល់ឱ្យរហូតដល់៣%។ លោកអ្នកអាចដាក់ ឬ​ដកសាច់ប្រាក់បានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនATMរបស់ធនាគារ និង ធ្វើប្រតិបត្តិការផ្សេងទៀតតាមរយៈឌីជីប៊ីម៉ូបាល។

២. លក្ខណៈរបស់ផលិតផល

គណនីបញ្ញើសន្សំ

ប្រភេទអតិថិជន

រូបវន្តបុគ្គល

រូបិយប័ណ្ណ

ដុល្លារ

​រៀល

សមតុល្យអប្បបរមាតម្កល់បើកគណនី

មិនតម្រូវ

ទឹកប្រាក់អប្បបរមាក្នុងគណនី

០

​អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

៣​​%

តុបករណ៍

ប័ណ្ណ (វីសា, CSS), សៀវភៅធនាគារ, ម៉ូប៉ាលប៊ែងឃីង

ការទូទាត់ការប្រាក់

បង្គរការប្រាក់ប្រចាំថ្ងៃ និងទូទាត់ប្រចាំខែ

កម្រៃសេវាគណនីស្ងៀមស្ងាត់

១០

៤០,០០០

កម្រៃសេវាសៀវភៅធនាគារ​(ផ្តល់ជូនលើកដំបូងឥតគិតថ្លៃ)

៥

២០,០០០

កម្រៃសេវាបិទគណនីមុន​(ក្នុងអំឡុងពេល៣ខែបន្ទាប់ពីបើកគណនី)

២០

៨០,០០០

ពន្ធកាត់ទុក

៤% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន


៣. អត្ថប្រយោជន៍

  • មានសុវត្ថិភាពខ្ពស់ក្នុងការសន្សំប្រាក់
  • អត្រាការប្រាក់ប្រកួតប្រជែង
  • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការតាមរយៈអេធីអឹម ២៤ម៉ោងក្នុង១សប្តាហ៍តាមរយៈ អេធីអឹម និងម៉ូបាលប៊ែងឃីង
  • បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ
  • អាចប្រើប្រាស់ផលិផល និងសេវាកម្មផ្សេងទៀត
  • ៤. លក្ខខណ្ឌតម្រូវ

    និវាសនជន

    មានសញ្ជាតិខ្មែរជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

    ជនបរទេសដែល៖

  • មានទីលំនៅនៅប្រទេសកម្ពុជា
  • មានកន្លែងស្នាក់នៅច្បាស់លាស់ក្នុងប្រទេសកម្ពុជា
  • មានវត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។
  • មន្ត្រីរាជការកម្ពុជាដែលមានបេសកម្មនៅបរទេស ដោយមិនគិតពីរយៈពេលនៃការស្នាក់នៅ។

    អនិវាសនជន

    រូបវន្តបុគ្គលសញ្ជាតិខ្មែរ ដែលមានបេសកកម្មការងារ ឬស្នាក់នៅបរទេសលើសពី១៨២ថ្ងៃ។

    ជនបរទេសដែលមានបេសកកម្មការងារ ឬស្នាក់នៅព្រះរាជាណាចក្រកម្ពុជាតិចជាង១៨២ថ្ងៃ ក្នុងអំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធចរន្ត។

    មន្ត្រីរាជការបរទេសដែលមានបេសកកម្មការទូត ឬការងារស្រដៀងគ្នានៅព្រះរាជាណាចក្រកម្ពុជា។

    កំណត់សម្គាល់ៈ ករណីដែលម្ចាស់គណនីជាអនិវាសនជនបានបំពេញគ្រប់លក្ខខណ្ឌជានិវាសនជន ម្ចាស់គណនីអាចធ្វើការស្នើសុំកែប្រែពីអនិវាសនជន ទៅជានិវាសនជន បាននៅតាមបញ្ជរធនាគារ។