ធនាគារ ឌីជីប៊ី បានតាំងចិត្តបង្កើនជំនាញ បុគ្គលិក និងធានាអនាគតរបស់ពួកគេនៅ ពេលដែលបំពេញការងារជាមួយ ធនាគារ។

គិតត្រឹមថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារបានរៀបចំវគ្គ បណ្តុះបណ្តាល ភាសាអង់គ្លេសនៅក្នុង ធនាគារ ចំនួន៤២៦ដង ដល់ បុគ្គលិកទាំងអស់នៅគ្រប់សាខាទាំងអស់ ដើម្បីឲ្យបុគ្គលិកទាំងអស់ មានភាពស្ទាត់ជំនាញលើភាសាអង់គ្លេស និងមានវិជ្ជាជីវៈផែ្នកភាសាអង់គ្លេស។

ជាងនេះទៅទៀត ធនាគារបានឧបត្ថម្ភដល់គណគ្រប់គ្រងក្នុងការសិក្សា ភាសាអង់គ្លេសនៅគ្រឹះស្ថាន បណ្តុះបណ្តាល ភាសាអង់គ្លេសល្បីៗនៅក្នុងទីក្រុងភ្នំពេញ។