
១. អំពីផលិតផល
ការទទួលយកនូវបទពិសោធន៍ថ្មីតាមរយៈការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់នៅជុំវិញពិភពលោកជាមួយប័ណ្ណឥណពន្ធ វីសាឌីជីប៊ី។ ប័ណ្ណឥណពន្ធ វីសាឌីជីប៊ី ត្រូវបានបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នៃការការពារសុវត្ថិភាព 3D ដែលផ្តល់ឱ្យអតិថិជនមានភាពងាយស្រួលក្នុងការបញ្ជាទិញទំនិញនៅក្នុងហាងផ្ទាល់ ឬតាមអនឡាញ។
២. ការកំណត់ចំនួនប្រតិបត្តិការនៃប័ណ្ណ
ប្រភេទនៃប្រតិបត្តិការ | ចំនួនទឹកប្រាក់កំណត់ | |
ដុល្លារ | រៀល | |
ការដកប្រាក់ក្នុងមួយថ្ងៃនៅ អេធីអឹម ឌីជីប៊ី | ១០,០០០ | ៤០,០០០,០០០ |
ការដកប្រាក់ក្នុងមួយថ្ងៃនៅ អេធីអឹម/ម៉ាស៊ីន POS ធនាគារផ្សេង | ៣,០០០ | ១២,០០០,០០០ |
ការដកប្រាក់ដោយមិនប្រើប្រាស់ប័ណ្ណ នៅអេធីអឹម ឌីជីប៊ី ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ | ៣០០ | ១,២០០,០០០ |
ប្រតិបត្តិការផ្ទេរប្រាក់ក្នុងមួយថ្ងៃ | ១០,០០០ | ៤០,០០០,០០០ |
ទំហំនៃការបញ្ជាទិញក្នុងមួយថ្ងៃ | ៣,០០០ | ១២,០០០,០០០ |
ចំនួនដងនៃការបញ្ជាទិញក្នុងមួយថ្ងៃ | មិនមានកំណត់ | |
ចំនួនដងនៃការប្រើលេខសម្ងាត់ខុសនៅអេធីអឹម ធនាគារ ឌីជីប៊ី ឬ អេធីអឹម/ម៉ាស៊ីនPOS ធនាគារផ្សេង ក្នុងមួយថ្ងៃ | ៣ដង | |
៣. កម្រៃសេវា
ប្រភេទសេវា | កម្រៃសេវា | |
កម្រៃសេវាបោះពុម្ពប័ណ្ណ | ឥតគិតថ្លៃ | |
កម្រៃសេវាប្រចាំឆ្នាំនៃប័ណ្ណ | ឥតគិតថ្លៃ | |
ប័ណ្ណជាប់នៅអេធីអឹមឌីជីប៊ី ឬអេធីអឹមធនាគារផ្សេង | ឥតគិតថ្លៃ | |
ការចេញលេខសម្ងាត់ថ្មី | ឥតគិតថ្លៃ | |
ការចេញប័ណ្ណជំនួស ឬបោះពុម្ពឡើងវិញ | 10 ដុល្លារ | |
ការបន្តប័ណ្ណឥណពន្ធ (នៅពេលប័ណ្ណផុតសុពលភាព) | ឥតគិតថ្លៃ | |
៤. កម្រៃលើប្រតិបត្តិការ
ប្រភេទប្រតិបត្តិការ | កម្រៃសេវា | |
ការដកប្រាក់នៅ អេធីអឹម ឌីជីប៊ី | ចាប់ពី ៣,០០០ដុល្លារ ឬ ១២,០០០,០០០រៀល | ឥតគិតថ្លៃ |
>៣,០០០ដុល្លារ ឬ >១២,០០០,00រៀល ទៅ <=១០,០០០ដុល្លារ ឬ <=៤០,០០០,០០០រៀល | ០.១% ទៅលើចំនួនទឹកប្រាក់ដែលលើសកំណត់ ៣,០០០ដុល្លារ | |
ការដកប្រាក់នៅ អេធីអឹម/ម៉ាស៊ីន POS ធនាគារផ្សេង ឬក្រៅប្រទេស | ឥតគិតថ្លៃ | |
ការបញ្ជាទិញទំនិញដែលទូទាត់រូបិយប័ណ្ណក្រៅពីដុល្លារ (លើកលែងរូបិយប័ណ្ណរៀល) | ឥតគិតថ្លៃ | |
៥. អត្ថប្រយោជន៍
- មិនគិតកម្រៃសេវាបោះពុម្ពប័ណ្ណ
- មិនមានកម្រៃសេវាប្រចាំឆ្នាំ
- សុវត្ថិភាពក្នុងការប្រើប្រាស់ប័ណ្ណជំនួសសាច់ប្រាក់
- ងាយស្រួលនៅក្នុងការប្រើប្រាស់ប័ណ្ណនៅតាមអេធីអឹមនានាដែលមានបិទស្លាកVISA
- អាចធ្វើការទូទាត់ បញ្ជាទិញនៅតាមម៉ាស៊ីនPOSនានា
- ការពារសុវត្ថិភាពនៅក្នុងការបញ្ជាទិញអនឡាញគ្រប់ពេល និងគ្រប់ទីតាំង
- ត្រូវមានគណនីបញ្ញើសន្សំនៅ ធនាគារ ឌីជីប៊ី
- ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព