ធនាគារ ឌីជីប៊ី បានរៀបចំកាលវិភាគបណ្តុះបណ្តាលក្នុងធនាគារប្រចាំខែសំរាប់ បុគ្គលិកទាំងអស់ដើម្បី ទទួលបាននូវបទពិសោធន៍ផ្សេងៗ ពីអ្នកជំនាញខាងក្នុង និង ខាងក្រៅក្រុមហ៊ុន។

កម្មវិធីបណ្តុះបណ្តាលសំរាប់ឆ្នាំ ២០១១

 • លក្ខន្តិកៈនៃខេមខាប់ភីថល និងការសង្ខេបគោលការណ៍ធនធានមនុស្ស ក្នុង ខែមេសា ឆ្នាំ ២០១១
 • របៀបរៀបចំឯកសារឥណទាន និងរបៀបត្រួតពិនិត្យលើគោលការណ៍ឥណទាន និងនីតិវិធីឥណទាន ក្នុងខែឧសភា ឆ្នាំ២០១១
 • ការវាយតម្លៃអចលនទ្រព្យ និងការដោះស្រាយឥណទានយឺតយ៉ាវ ក្នុងខែមិថុនា ឆ្នាំ២០១១
 • ការពង្រឹងសុវត្ថិភាពនៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងខែកក្កដា ឆ្នាំ ២០១១
 • ទំរង់ឯកសារគណនេយ្យ និង Chart Account ក្នុងខែសីហា ឆ្នាំ២០១១
 • មូលដ្ឋានគ្រឹះរបស់សវនកម្មផ្ទៃក្នុង និងភាពសំខាន់របស់សវនកម្មផ្ទៃក្នុង ក្នុងខែ កញ្ញា ឆ្នាំ២០១១
 • នីតិវិធីក្នុងការបញ្ចេញឥណទាន ក្នុងខែតុលា ឆ្នាំ២០១១
 • សំណុំឯកសារឥណទាន ក្នុងខែវិចិ្ឆកា ឆ្នាំ២០១១

កម្មវិធីបណ្តុះបណ្តាលសំរាប់ឆ្នាំ២០១៣

 • ការវាយតម្លៃឥណទាន ក្នុងខែកុម្ភៈ ឆ្នាំ២០១៣
 • ការវាយតម្លៃអចលនទ្រព្យ ក្នុងខែមិនា ឆ្នាំ២០១៣
 • មូលហេតុនៃឥណទានយឺតយ៉ាវ ក្នុងខែ មេសា ឆ្នាំ២០១៣
 • ប្រភេទនៃពន្ធ ពន្ធប្រចាំខែ និង Chart Account ក្នុងខែឧសភា ឆ្នាំ២០១៣
 • ការសង្ខេបនៃគោលការណ៍ធនធានមនុស្ស និងការវាយតម្លៃពាក់កណ្តាលឆ្នាំ ក្នុងខែមិថុនា ឆ្នាំ២០១៣
 • ការកែសំរួលគោលការណ៍ឥណទាន ក្នុងខែកក្កដា ឆ្នាំ២០១២
 • ការយល់ដឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានវិទ្យានៃខេមខាប់ភីថល ក្នុងខែសីហា ឆ្នាំ២០១៣
 • មុខងាររបស់សវនកម្មផ្ទៃក្នុង ចំណាត់ថ្នាក់ហានិភ័យ និងការសង្ខេបពី របាយការណ៍សវនកម្មផ្ទៃក្នុង ក្នុងខែកញ្ញា ឆ្នាំ២០១៣
 • ការវាយតម្លៃការងារបុគ្គលិកប្រចាំឆ្នាំជាមួយគោលដៅនៃ SMART ក្នុងខែតុលា ឆ្នាំ២០១៣
 • របៀបធ្វើទីផ្សារឥណទាន ក្នុងខែវិចិ្ឆកា ឆ្នាំ២០១៣

កម្មវិធីបណ្តុះបណ្តាលសំរាប់ឆ្នាំ២០១២

 • គោលការណ៍ឥណទាន នីតិវិធីឥណទាន និងការរៀបចំឯកសារសំណើឥណ ទាន ក្នុងខែកុម្ភៈ ឆ្នាំ២០១២
 • កិច្ចព្រមព្រៀងឥណទាន ក្នុងខែឧសភា ឆ្នាំ២០១២
 • ការណែនាំពី Credit Bureau ក្នុងខែកក្កដា ឆ្នាំ២០១២
 • របៀបពិនិត្យរបាយការណ៍ឥណទាន ការវិភាគលើលទ្ធភាពសងរបស់អតិថិជន និងលំហាត់សិក្សាទៅលើអតិថិជនយឺតយ៉ាវរបស់ខេមខាប់ភីថល ក្នុងខែសីហា ឆ្នាំ២០១២
 • ចំណាត់ថ្នាក់ហានិភ័យនៃខេមខាប់ភីថល ក្នុងខែសីហា ឆ្នាំ២០១២
 • អនុបាតនៃការវាយតំលៃការងារ (KPIs) ក្នុងខែកញ្ញា ឆ្នាំ២០១២
 • ការយល់ដឹង និងការពង្រឹងប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យានៃខេមខាប់ភីថល ក្នុង ខែតុលា ឆ្នាំ២០១២
 • នីតិវិធីចំណាយ និង Chart Account ក្នុងខែតុលា ឆ្នាំ២០១២