2. ពិធីប្រគល់ពានរង្វាន់ សាខាឆ្នើម និងបុគ្គលិកឆ្នើម ២០២២

សូមចូលរួមអបអរសាទរទៅកាន់អ្នកដែលឈ្នះពាន់រង្វាន់

  • ពានរង្វាន់សាខាឆ្នើមទាំងបី៖
  • ចំណាត់ថ្នាក់លេខ១៖ សាខាអូឡាំពិក
  • ចំណាត់ថ្នាក់លេខ២៖ សាខាឫស្សីកែវ
  • ចំណាត់ថ្នាក់លេខ២៖ សាខាស្ទឹងមានជ័យ
  • ពានរង្វាន់ប្រធានផ្នែកទំនាក់ទំនងឥណទានឆ្នើម៥រូប
  • ពានរង្វាន់ ផ្នែកទំនាក់ទំនងឥណទានឆ្នើម១០រូប
  • ពានរង្វាន់ បុគ្គលិករកប្រាក់បញ្ញើឆ្នើម១០រូប
  • ពានរង្វាន់ ផ្នែកទំនាក់ទំនងឥណទានឆ្នើម​ និង ប្រធានផ្នែកទំនាក់ទំនងឥណទានឆ្នើមប្រចាំឆ្នាំ ២០២២.
  • បុគ្គលិក និងសាខាឆ្នើមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ដ៏គួរឱ្យកត់សម្គាល់ក្នុងការដឹកនាំឆ្ពោះទៅរកភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុនៅក្នុងធនាគាររបស់យើង ក៏ដូចជាការបង្កើនសារៈសំខាន់ផងដែរ។

ធនាគារ ឌីជីប៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បុគ្គលិកទាំងអស់របស់ ធនាគារ ឌីជីប៊ី សម្រាប់ការចូលរួមចំណែក និងការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ពួកគេចំពោះ

ធនាគារ។

1. ពិធីប្រគល់ពានរង្វាន់ បុគ្គលិកឆ្នើម ប្រចាំឆមាសទី១​ និងបុគ្គលិកបម្រើការងារអស់រយៈពេលជាង១០ឆ្នាំ

អបអរសាទរពិធីប្រគល់ពានរង្វាន់ដល់បុគ្គលិករបស់ ធនាគារ ឌីជីប៊ី ទាំង៨រូប

ដែលបានបម្រើការងារអស់រយៈពេលជាង១០ឆ្នាំ ព្រមទាំង

ប្រធានទំនាក់ទំនងឥណទាន ៥រូប និងមន្ត្រីទំនាក់ទំនងឥណទាន ១០រូប ដែលទទួលបានរង្វាន់បុគ្គលិកឆ្នើមក្នុងការបញ្ចេញឥណទាន ប្រចាំឆមាសទី១។

សូមអរគុណដល់បុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ជាមួយធនាគារ ឌីជីប៊ី។