
១. អំពីផលិតផល
ការបើកគណនីបញ្ញើសន្សំនៅ ធនាគារ ឌីជីប៊ី អាចជួយសម្រួលដល់ប្រតិបត្តិការលំហូរសាច់ប្រាក់អាជីវកម្មរបស់លោក-អ្នក។ ងាយស្រួលតាមដានលំហូរសាច់ប្រាក់របស់លោក-អ្នក ជាមួយនឹងការផ្តល់ជូនអត្រាការខ្ពស់។ ដាក់ប្រាក់ជាមួយយើងខ្ញុំដើម្បីបង្កើនប្រាក់របស់លោក-អ្នក។
២. លក្ខណៈរបស់ផលិតផល
គណនីបញ្ញើសន្សំ | ||
|---|---|---|
ប្រភេទអតិថិជន | ក្រុមហ៊ុន/គ្រឺះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ | |
រូបិយប័ណ្ណ | ដុល្លារ | រៀល |
សមតុល្យអប្បបរមាតម្កល់បើកគណនី | ១០ | ៤០,០០០ |
ទឹកប្រាក់អប្បបរមាក្នុងគណនី | ១០ | ៤០,០០០ |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) | ៣% | |
តុបករណ៍ | សៀវភៅធនាគារ និងអ៊ីនធឺណែត ប៊ែងឃីង | |
ការទូទាត់ការប្រាក់ | បង្គរការប្រាក់ប្រចាំថ្ងៃ និងទូទាត់ប្រចាំខែ | |
កម្រៃសេវាគណនីស្ងៀមស្ងាត់ | ១០ | ៤០,០០០ |
កម្រៃសេវាសៀវភៅធនាគារ(ផ្តល់ជូនលើកដំបូងឥតគិតថ្លៃ) | ៥ | ២០,០០០ |
កម្រៃសេវាបិទគណនីមុន(ក្នុងអំឡុងពេល៣ខែបន្ទាប់ពីបើកគណនី) | ២០ | ៨០,០០០ |
ពន្ធកាត់ទុក | ៤% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន | |
៣.អត្ថប្រយោជន៍
៤. លក្ខខណ្ឌតម្រូវ
និវាសនជន | នីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសាខានៃនីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់បរទេស ហើយត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា។ |
អនិវាសនជន | នីតិបុគ្គលដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបង្កើតឡើងនៅបរទេស និងសាខានៃនីតិបុគ្គលបរទេសដែលបានចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ |
កំណត់សម្គាល់៖ ក្នុងករណីដែលម្ចាស់គណនីជាអនិវាសនជន បានបំពេញគ្រប់លក្ខខណ្ឌទៅជានិវាសនជន ម្ចាស់គណនីអាចធ្វើការស្នើសុំកែប្រែពីអនិវាសនជន ទៅជានិវាសនជន បាននៅតាមបញ្ជរធនាគារ។ |