
១. អំពីសេវាកម្ម
សូមស្វាគមន៍មកកាន់សេវាអ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី ដែលជាអនាគតនៃធនាគារសាជីវកម្ម មានប្រសិទ្ធភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើប។ លាហើយចំពោះភាពស្មុគស្មាញនៃធនាគារជំនាន់មុន ហើយសួស្ដីមកកាន់ធនាគារជំនាន់ថ្មី ដើម្បីជួយសម្រួលដល់អាជីវកម្មរបស់លោក-អ្នកដែលមិនធ្លាប់មានពីមុនមក។
សាកស្រមៃមើល បើលោក-អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រឹមទូរស័ព្ទដៃ តើពិតជាងាយស្រួល និងសម្រាលបន្ទុកទៅលើការងារអាជីវកម្មប៉ុណ្ណា។ ជាមួយនឹងរចនាបទរបស់កម្មវិធីអ៊ីនធើណេត មិនថាការបើកប្រាក់ខែជូនបុគ្គលិក ការផ្ទេរប្រាក់ ឬតាមដានសាច់ប្រាក់ចេញចូល អ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់លោក-អ្នក។
ផ្លាស់ប្ដូរវិធីសាស្រ្តចាស់ដែលចំណាយពេលច្រើនក្នុងការរៀបចំឯកសារ មកកាន់យុគសម័យឌីជីថល ដែលអាចដាក់កាលវិភាគក្នុងការផ្ទេរប្រាក់ និងចេញរបាយការណ៍ ត្រឹមរយៈពេលដ៏ខ្លី។ ចំណាយពេលតិចទៅលើការងាររដ្ឋបាលនានាហើយចាប់ផ្ដើមពង្រីកអាជីវកម្មរបស់លោកអ្នកជាមួយអ៊ីនធើណេតប៊ែងឃីង ឌីជីប៊ី។
២. លក្ខណៈរបស់សេវាកម្ម
គណនី IM | អាចធ្វើការបើកគណនីភ្លាមៗ តាមរយៈ ឌីជីប៊ី ម៉ូបាលដោយមិនចាំបាច់ទៅកាន់សាខា | |
គណនីបញ្ញើសន្សំ | អាចបើកគណនីបញ្ញើសន្សំបន្ថែមតាមរយៈ ឌីជីប៊ី ម៉ូបាល ជាមួយការផ្តល់ជូនអត្រាការប្រាក់ខ្ពស់ | |
គណនីបញ្ញើមានកាលកំណត់ | ទុកដាក់សាច់ប្រាក់របស់លោកអ្នកជាមួយគណនីបញ្ញើមានកាលកំណត់បានគ្រប់ពេលនៅលើ ឌីជីប៊ី ម៉ូបាល រហ័ស ងាយស្រួល និងសុវត្ថិភាព | |
គណនីបញ្ញើសន្សំថេរ | ចាប់ផ្ដើមសន្សំប្រាក់ចាប់ពីចំនួនតិចតួចឡើងទៅ តាមរយៈការដាក់ប្រាក់សន្សំទៅក្នុងគណនីសន្សំតាមផែនការជាខែឬជាថ្ងៃ ជាមួយអត្រាការប្រាក់ខ្ពស់ | |
ផ្ទេរប្រាក់ | ផ្ទេរប្រាក់របស់លោកអ្នកតាមរយៈ ឌីជីប៊ី ម៉ូបាល ទៅកាន់អ្នកទទួលផលក្នុងស្រុក ឬអន្តរជាតិ | |
គ្រប់គ្រងឥណទាន | ស្នើសុំឥណទាន និងត្រួតពិនិត្យមើលនូវប្រវត្តិឥណទាន កាលវិភាគសងប្រាក់ដោយងាយស្រួល និងរហ័ស | |
បញ្ចូលទឹកប្រាក់ទៅលេខទូរស័ព្ទ | បញ្ចូលទឹកប្រាក់ទៅលេខទូរស័ព្ទ ឬដាក់កាលវិភាគក្នុងការបញ្ចូលទឹកប្រាក់ (ជាប្រចាំអាទិត្យ ឬប្រចាំខែ) ទៅលេខទូរសព្ទរបស់លោក-អ្នក ឬមិត្តភក្ដិ ដោយភាពងាយស្រួល | |
ប័ណ្ណ | គ្រប់គ្រងប័ណ្ណ ពិនិត្យមើលលើប្រវត្តិប្រតិបត្តិការ ទទួលការជូនដំណឹងតាមរយៈ ឌីជីប៊ី ម៉ូបាល | |
៣.អត្ថប្រយោជន៍
រហ័ស
ចុចត្រឹមមួយជំហានក្នុងការផ្ទេរប្រាក់ភ្លាមៗ ដកប្រាក់រហ័សដោយមិនប្រើប្រាស់កាត
សុវត្ថិភាព
ការពារសុវត្ថិភាពជាមួយនឹងការផ្ទៀងផ្ទាត់២តង់
ងាយស្រួល
មុខងារសំខាន់ៗត្រូវបានដាក់បង្ហាញនៅផ្ទាំងដំបូងនៅក្នុងឌីជីប៊ីម៉ូបាលដើម្បីងាយស្រួលប្រើប្រាស់និងស្វែងរក
ទំនើប
កម្មវិធីលើទូរស័ព្ទត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់