
១. អំពីសេវាកម្ម
សេវាបើកប្រាក់បៀវត្សរ៍តាមរយៈ ធនាគារ ឌីជីប៊ី ផ្ដល់ជូននូវដំណោះស្រាយក្នុងការគ្រប់គ្រងប្រាក់បៀវត្សន៍នៅក្នុងក្រុមហ៊ុនរបស់លោក-អ្នក ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ និងមានជំនាញនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ សេវាកម្មនេះជួយធានាបាននូវភាពច្បាស់លាស់ និងប្រសិទ្ធភាពនៅក្នុងការទូទាត់ ដោយកាត់បន្ថយទៅលើការងាររដ្ឋបាល ថែមទាំងសម្រួលបន្ទុកទៅលើការគ្រប់គ្រងអាជីវកម្មរបស់លោកអ្នក។
២. លក្ខណៈរបស់សេវាកម្ម
កម្មវត្ថុ | ការចុះឈ្មោះ | ការទូទាត់ | |
លក្ខខណ្ឌតម្រូវ | - កិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាបើកប្រាក់បៀវត្សរ៍ និងពាក្យស្នើសុំ | ផ្ញើតារាងបើកប្រាក់បៀរវត្សរ៍ ដែលបានអនុម័តហើយទៅកាន់អ៊ីម៉ែល payroll@dgbbank.com.kh | |
កម្រៃសេវា | - អាចចរចារបាន | ||
មធ្យោបាយទូទាត់ | - ទូទាត់ភ្លាមៗ (ផ្ទេរទៅគណនីអ្នកទទួលផលភ្លាមៗ) | ||
- ការទូទាត់តាមកាលវិភាគ (ដាក់កំណត់កាលវិភាគដែលត្រូវទូទាត់) | |||
៣. អត្ថប្រយោជន៍
- ភាពត្រឹមត្រូវ និងការអនុលោមតាម៖ ប្រាក់បៀវត្សរ៍ជាកញ្ចប់នឹងត្រូវប្រតិបត្តិទៅតាមការណែនាំពីក្រុមហ៊ុន លើសពីនេះគណនីប្រាក់បៀវត្សរ៍ ទាំងអស់នឹងឆ្លងកាត់ការស្កែនAML ដើម្បីធានាថាមិនមានពាក់ព័ន្ធនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- សន្សំសំចៃពេលវេលា៖ ការប្រើសេវាប្រាក់បៀវត្សរ៍នៅធនាគារ អាចជួយសន្សំពេលវេលា និងធនធានរបស់ក្រុមហ៊ុន អាចអោយក្រុមហ៊ុនមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រតិបត្តិការផ្សេងៗទៀត។ នៅពេលដែលប្រតិបត្តិការរួចរាល់ ប្រព័ន្ធធនាគារនឹងធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុនលោកអ្នកដោយស្វ័យប្រវត្តិ។
- របាយការណ៍៖ ងាយស្រួលក្នុងការទាញយកព័ត៌មានពីប្រតិបត្តិការប្រាក់បៀវត្សរ៍ ដែលបានធ្វើរួច
- សុវត្ថិភាព៖ ធនាគារផ្ដោតទៅលើសុវត្ថិភាពព័ត៌មានជាចម្បង ជួយការពារព័ត៌មានសំខាន់ៗរបស់បុគ្គលិកពីការឆបោកនានា
- ធានានូវភាពលឿនរហ័ស និងទាន់ពេលវេលានៃការបើកប្រាក់បៀវត្សរ៍
- ភាពងាយស្រួល៖ បុគ្គលិកអាចដកប្រាក់នៅតាមបញ្ជររបស់សាខា ធនាគារ ឌីជីប៊ី និងអេធីអឹមដែលមានបិទស្លាកCSS ទូទាំងប្រទេស លើសពីនេះបុគ្គលិកក៏អាចបញ្ចូលប្រាក់ទៅកាន់លេខទូរស័ព្ទ និងទិញទំនិញ ឬសេវាកម្មតាមឌីជីប៊ីម៉ូបាល
- លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្តន៍
៤. លក្ខខណ្ឌតម្រូវ
- ត្រូវមានគណនីគោលជាមួយ ធនាគារ ឌីជីប៊ីជាមុនសិន អាចជាគណនីបញ្ញើសន្សំ ឬគណនីចរន្ត
- អតិថិជនត្រូវផ្ដល់របាយការណ៍ប្រាក់បៀវត្សរ៍ទៅកាន់ធនាគារអោយបាន២ថ្ងៃមុនថ្ងៃបើកបៀវត្សរ៍
- ក្នុងករណីគណនីណាមួយអសកម្ម ឬមិនប្រក្រតីនៅថ្ងៃបើកប្រាក់បៀវត្សរ៍ ធនាគារនឹងធ្វើប្រតិបត្តិការជូនចំពោះគណនីដែលនៅសកម្មតែប៉ុណ្ណោះ
- ចំពោះប្រតិបត្តិការដែលមិនជោគជ័យ នឹងត្រូវបានធ្វើឡើងវិញដោយផ្នែកទូទាត់របស់ធនាគារនៅពេលគណនីដាក់អោយសកម្មវិញ។ ប៉ុន្តែនៅក្នុងករណីដែលគណនីរបស់ក្រុមហ៊ុនមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការឬកម្រៃសេវា ប្រតិបត្តិការនឹងមិនត្រួវបានធ្វើឡើងវិញនោះទេ