បំពេញទំនួលខុសត្រូវសង្គម

១៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន គណៈប្រតិភូធនាគារ DGB កូរ៉េ ដឹកនាំដោយ លោកជំទាវ Oum Marisa ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅថ្ងៃទី ១០ ខែ មិថុនា ​ឆ្នាំ ២០២៣ ។ ក្រុមគណៈប្រតិភូ បាននាំយកតង្វាយជាអង្ករចំនួន ១០តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។


១៤​ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ឌីជីប៊ី កម្ពុជានិងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្នុងការឧបត្ថម្ភថវិកា រយៈពេល៥ឆ្នាំដល់និស្សិតកម្ពុជា ដែលខ្វះលទ្ធភាពក្នុងការបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះបានរៀបចំឡើងនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ឌីជិប៊ី រាជធានីភ្នំពេញ។ តាមរយៈអនុស្សរណៈនេះ ធនាគារ ឌីជីប៊ី នឹងឧបត្ថម្ភថវិកាចំនួន $300,000 សម្រាប់រយៈពេល៥ឆ្នាំដល់ សមាគម អ.ម.ត ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រនៅកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។


១៣ ធនាគារ ឌីជីប៊ី បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការចូលរួមថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដោយបានបរិច្ចាគដូចជា ស្រោមដៃចំនួន៥០០០គូ ម៉ាស់ចំនួន៥០០០ និងឧបករណ៍ធ្វើតេស្តរហ័សរកជម្ងឺកូវីដ-១៩ចំនួន ៥០០ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំអ្នកជំងឺដែលត្រូវការជំនួយ។
ការបរិច្ចាគនេះ ត្រូវបានប្រគល់ជូនដោយ លោក Kim Heyng Ki នាយកប្រតិបត្តិធនធានមនុស្សនៃធនាគារ ឌីជីប៊ី ម.ក ជូនដល់ លោកវេជ្ជបណ្ឌិត Danes Lorent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣


១២ នៅថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ ២០២២ ធនាគារ ឌីជីប៊ី បានប្រារព្ធពិធីប្រគល់មូលនិធិសម្រាប់ការស្រាវជ្រាវបរិស្ថានសង្គម និងអភិបាលកិច្ច ក្នុងឆ្នាំ២០២២ ជូនដល់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយបានចូលរួមបរិច្ចាគទឹកប្រាក់ ចំនួន១០.០០០ ដុល្លារសហរដ្ឋអាមេរិក។


១១ ធនាគារ ឌីជីប៊ី បានបរិច្ចាគ $5,000 ដល់ មជ្ឍមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (KS-HRD)  ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្នែកព័ត៌មានវិទ្យា ដើម្បីទិញសម្ភារៈជំនួយការរៀនសូត្រ ដូចជាកុំព្យូទ័រជាដើម។ យើងសង្ឃឹមថានិស្សិត KS-HRD នឹងសម្រេចបាននូវគោលដៅ និងក្តីសុបិនរបស់ពួកគេជាមួយធនាគារ ឌីជីប៊ី ។


១០ ក្នុងឪកាសគម្រប់ខួបទី១៧ឆ្នាំ នៃវិទ្យាស្ថានជាតិពហុបចេ្ចកទេសកម្ពុជា (NPIC) ធនាគារ ឌីជីប៊ី បានចូលរួមគាំទ្រ និងឧបត្ថម្ភថវិកា ចំនួន ១០,០០០ ដុល្លារអាមេរិក តាមរយៈ លោក អ៊ុល ដេតសុខុម នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំនៃធនាគារ ឌីជីប៊ី ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីចូលរួមក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។


៩ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ ក្រុមប្រឹក្សាភិបាល របស់ធនាគារ ឌីជីប៊ី បានបរិច្ចាគម៉ាសចំនួន ៥០០០ ម៉ាស ដល់ក្រសួងពាណិជ្ជកម្ម ។


៨ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារ ឌីជីប៊ី ម.ក បានឧបត្ថម្ភនូវ ម៉ាស់ KF94 ចំនួន ៥,០០០ម៉ាស់ ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។


៧ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារ ឌីជីប៊ី ម.ក បានឧបត្ថម្ភនូវ ម៉ាស់ KF94 ចំនួន ២០,០០០ម៉ាស់ ដល់គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ចែកជូនដល់បងប្អូនពលករមុនពេលចេញដំណើរ។


៦ ធនាគារ ឌីជីប៊ី បានផ្តល់ជំនួយលើគម្រោងវីដេអូសិក្សា(អប់រំ) សម្រាប់កុមារកម្ពុជា នូវទឹកប្រាក់ចំនួន ១០,០០០ ដុល្លារ ដល់មជ្ឍមណ្ឌលសេវាសង្គមអុីវ៉ា។


៥ ធនាគារ ឌីជីប៊ី បានចូលរួមបរិច្ចាគថវិកា និងសំភារៈអនាម័យមួយចំនួន  ដល់សិស្សានុសិស្សចំនួន៦សាលា ស្ថិតក្នុងសង្កាត់ព្រៃស សម្រាប់ចូលរួមចំណែកការពារនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសាលារៀន ក្នងខែ មករា ឆ្នាំ២០២១


៤  ធនាគារ ឌីជីប៊ី បានចូលរួមបរិច្ចាគថវិកាចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារ) ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ  ១៩ ដើម្បីការពារប្រជាជនកម្ពុជាពីការឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ ក្នងខែ ធ្នូ ឆ្នាំ២០២០


៣ ធនាគារ ឌីជីប៊ី បានចូលរួមឧបត្ថម្ភ ដល់អ្នករងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ ក្នុងខែ តុលា ឆ្នាំ២០២០


២  ពិធីចែកអំណោយសប្បុរសធម៌ ផ្តល់ជូនសំភារះសិក្សា ដល់់សិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃស ក្នុងខែ កក្កដា ឆ្នាំ ២០១៩។


១  ពិធីចែកអំណោយសប្បុរសធម៌ ផ្តល់ជូនសំភារះសិក្សា ដល់់សិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃស ក្នុងខែ មីនា ឆ្នាំ ២០១៩។